Header Ads

Breaking News

Boys In A Share House Vol.2 - In Summer​​​​ (ព្រាយខ្លា)ភាគ22

Boys In A Share House Vol.2 - In Summer​​​​  (ព្រាយខ្លា)ភាគ22  



(ចុះអ្នកណាទៅដែលអាចជួយពួកយើងបាននោះបងផុន)ឆានុនសួរត្រឡប់ទៅនាយរងវិញដោយចិត្តអន្ទះសារ ទាំងអស់គ្នាមើលទៅកាន់នាយរងព្រមគ្នាហាក់ត្រូវការចំលើយ នាយរងសុផុនទ្រឹងបន្តិចមុននឹងឆ្លើយតប
(គ្មានអ្នកណាឆ្ងាយនោះទេ គឺបងមឿងនិងបងម៉ាន់)
(ពូមឿងនិងពូម៉ាន់!!!)ទាំងអស់គ្នាឧទានព្រមៗគ្នា នាយរងបន្ត
(ត្រូវហើយគឺបងមឿងនិងបងម៉ាន់ តាមពិតទៅគ្រួសារពួកគាត់គឺជាព្រានព្រៃតាំងពីជំនាន់ជីតាគាត់មកម្លេះ តែក្រោយមកតាំងពីអុំម៉ែនឪពុកគាត់ស្លាប់ដោយសារពស់ចឹកនៅក្នុងព្រៃមក ទាំងបងមឿងនិងបងម៉ាន់ក៏បញ្ឈប់របរជាព្រានព្រៃហើយក៏រៀបការមានប្រពន្ធកូនដល់សព្វថ្ងៃនេះឯងរហូតដល់មានអ្នកខ្លះមិនដែលដឹងថាពួកគាត់ធ្លាប់ជាព្រានព្រៃផង)
(បើអញ្ចឹងពួកយើងប្រញ៉ាប់ទៅរកពួកគាត់ ដើម្បីអោយពួកគាត់ជួយទៅ)

ស្នងការឆានុននិយាយឡើងទាំងចិត្តអន្ទះសារ ប្រហែលមកពីបារម្ភពីប្អូនប្រុសខ្លាំងណាស់ហើយមើលទៅ
(បងក៏មិនច្បាស់ដែរថាពួកគាត់ពិតជាព្រមជួយយើងនោះ ព្រោះការស្លាប់របស់អុំម៉ែនហាក់ដូចជាអាថ៌កំបាំងខ្លាំងណាស់ គ្មានអ្នកណាម្នាក់បានឃើញសាកសពនោះទេ គឺមានតែធាតុមួយកញ្ចប់ប៉ុណ្ណោះ ព្រមជាមួយនិងការលះបង់អាជីពជាព្រានព្រៃរបស់បងមឿងនិងបងម៉ាន់អស់រាប់ឆ្នាំ បងគិតថាវាអាចនិងមិនងាយនោះទេ)
(តែយ៉ាងហោច ពួកយើងគួរតែសាកមើលសិនទៅ)សែបយ៉តផ្ដល់ជាយោបល់
(បើអញ្ចឹងទុកអោយអាចននិងអាខុមនៅជាមួយអាកងនៅទីនេះហើយ ចំណែកពួកយើងទាំងបីនាក់ទៅផ្ទះបងម៉ាន់ទាំងអស់គ្នា)
(បាទបង បើអញ្ចឹងយើងប្រញ៉ាប់ទៅ ខ្ញុំអន្ទះសារខ្លាំងណាស់ ពេលនេះមិនដឹងជាប្អូនប្រុសខ្ញុំយ៉ាងម៉េចទៅហើយនោះទេ)
ទាំងបីនាក់ចេញដំណើរយ៉ាងប្រញ៉ាប់ប្រញ៉ាល់ទៅកាន់ផ្ទះពូមឿងនិងពូម៉ាន់ ថ្ងៃនេះទាំងពូមឿងនិងពូម៉ាន់នៅជួបជុំគ្នាល្មមចំណែកអាខាវនិអាឃុនទៅរៀនបាត់ហើយ គ្រាន់តែក្រលេកឃើញឆានុន នាយរងសុផុននិងសែបយ៉តមកដល់មុខផ្ទះពូម៉ាន់ក៏ប្រញ៉ាប់រាក់ទាក់
(ជំរាបសួរលោកស្នងការ ប្អូនផុន ក្មួយយ៉ត ទៅណាមកណាដែរហ្នឹង?)
ទាំងបីនាក់លើកដៃសំពះជំរាបសួរម្ចាស់ផ្ទះក្ដរធំទាំងពីរព្រមគ្នា
(បាទជំរាបសួរបង គឺពួកខ្ញុំមានរឿងចង់អោយបងទាំងពីរជួយបន្តិច ហើយវាគឺជារឿងសំខាន់ខ្លាំងណាស់)
ពូមឿងនិងពូម៉ាន់សំលឹងមើលមុខគ្នាហាក់ដូចយល់ន័យមុននឹងតបទៅនឹងសំដីនាយរង
(មានរឿងអ្វីអាចអោយពួកបងជួយបាននិយាយមកចុះប្អូនផុន បើបងជួយបានបងនិងជួយអោយអស់ពីសមត្ថភាព កុំបាច់ក្រែងចិត្តអី)
(គឺរឿងទាក់ទងនិងព្រាយខ្លា?)
(ព្រាយខ្លា)

គ្រាន់តែលឺពីឈ្មោះព្រាយខ្លាទាំងពូមឿងនិងពូម៉ានស្រែកស្ទើរភ្លាត់សំលេងព្រមៗគ្នា
(សាច់រឿងគឺវាអញ្ចេះ ចាំខ្ញុំនិយាយអោយពួកបងស្ដាប់ កុំអាលភ្ញាក់ផ្អើលអី)រួចហើយនាយរងនិងលោកស្នងការក៏ចាប់ផ្ដើមនិយាយសាច់រឿងទាំងអស់ប្រាប់ពួកគាត់តាំងពីដើមដល់ចប់
(ហើយចុះលោកស្នងការនិងប្អូនផុនចង់អោយពួកបងជួយអ្វីខ្លះទៅ?)
(បើតាមខ្ញុំដឹងត្រកូលពួកបងគឺជាព្រានព្រៃតាំងពីជំនាន់ជីតារបស់បងមកម្លេះ រហូតមកដល់ពូម៉ែនឪពុកបងហើយក៏មកដល់ជំនាន់បងទាំងពីរ តែបងក៏ឈប់ធ្វើជាព្រានព្រៃបន្ទាប់ពីពូម៉ែនស្លាប់ ខ្ញុំចង់សួរពួកបងថាមានដឹងរឿងរ៉ាវខ្លះៗទាក់ទងនិងព្រាយខ្លាដែរទេ?)
ពូម៉ានដកដង្ហើមធំមុនសំរេចចិត្តឆ្លើយនិងសំណួរនាយរង

(ពួកយើងបានសន្យាជាមួយពុកថានិងមិនចូលទៅក្នុងព្រៃវិញទេហើយនិងរស់នៅក្នុងជីវភាពជាអ្នកស្រុកធម្មតាលេងប្រកបរបរជាព្រានព្រៃបន្តទៀតហើយ ហើយពុកប្រាប់ថាអោយពួកយើងរងចាំរហូតដល់ថ្ងៃណាមួយនិងមានមនុស្សមកអោយយើងជួយដោះបណ្ដាសារព្រាយខ្លាទើបអោយពួកយើងត្រឡប់ចូលព្រៃសារជាថ្មី ហើយថ្ងៃនេះក៏មកដល់ពិតមែន តាមពិតទៅព្រានព្រៃដែលយកសត្វខ្លាទៅលក់អោយឪពុកលោកស្នងការគឺជាឪពុករបស់ខ្ញុំ ឪពុករបស់ខ្ញុំគឺជាដើមហេតុនៃរឿងរ៉ាវអាក្រក់ទាំងអស់ ពួកយើងទាំងពីរនាក់និងលប់លាងកំហុសរបស់ពុកដោយការជួយលោកស្នងការនាំប្អូនប្រុសទៅដោះបណ្ដាសារព្រាយខ្លាអោយទាល់តែបានសំរេច)
លឺសំដីនេះលោកស្នងការរំភើបស្ទើរហើបខ្លួនផុតពីដីមិននឹកស្មានថារឿងរ៉ាវស្មុគស្មាញទាំងអស់ប្រែទៅជាធូរស្រាលយ៉ាងឆាប់រហ័ស អ្វីដែលគេស្វែងរកយ៉ាងយូរបែរជានៅជិតបង្កើយយ៉ាងនេះសោះ
(តែពេលនេះវិឆ័យប្អូនប្រុសខ្ញុំមិនដឹងនៅទីណានោះទេ)

(កុំបារម្ភអីលោកស្នងការ ពួកយើងមានវិធីធ្វើអោយគេចេញមកបាន តែត្រូវការជួយរួមដៃពីអ្នកទាំងអស់គ្នា ដើម្បីចាប់គេពាក់ខ្សែអំបោះមន្តអាគមនោះអោយបាន បន្ទាប់ពីលោកវិឆ័យក្លាយជាមនុស្សធម្មតាវិញហើយចាំយើងនាំគេចូលទៅក្នុងព្រៃដើម្បីស្វែងរកល្អាងភ្នំព្រាយខ្លាដើម្បីដោះបណ្ដាសារព្រាយខ្លាចេញពីខ្លួនគេ ទើបគេអាចក្លាយខ្លួនជាមនុស្សធម្មតាវិញជារៀងរហូត)
(ហើយពួកយើងជួយលោកវិឆ័យយ៉ាងម៉េចទៅពូ?)
សែបយ៉តដែលផ្ចង់ស្មារតីស្ដាប់យ៉ាងយូរសួរទៅពូមឿង
(បីថ្ងៃទៀតគឺជាយប់ពេញបូរមី ពួកយើងនិងជួបជុំគ្នាតាមផែនការណ៍ចាំពេលនោះខ្ញុំនិងប្រាប់ថាត្រូវធ្វើយ៉ាងណា)

(ហើយចុះបើផែនការណ៍បានសំរេច តើល្អាងភ្នំដែលត្រូវនាំវិឆ័យទៅនោះនៅឆ្ងាយរឺក៏អត់ ហើយពួកពូដែលឃើញល្អាងភ្នំនោះរឺក៏អត់ ហើយត្រូវធ្វើយ៉ាងម៉េចទើបអាចដោះបណ្ដាសារបាន?)ឆានុនសួរទាំងចិត្តអន្ទះសារ
(សួរមួយៗក៏បានលោកស្នងការ ពួកគាត់មិនដឹងឆ្លើយសំណួរណាមុននោះទេ)នាយរងប្រញ៉ាប់ហាម
(ល្អាងភ្នំនោះនៅត្រង់ណាពួកខ្ញុំក៏មិនដែលឃើញដែរតែមុនពេលស្លាប់ពុកបានប្រគល់ផែនទីមួយមកអោយពួកយើង ហើយវិធីដោះបណ្ដាសារពុកប្រាប់ថាក៏មានចារនៅក្នុងរូងភ្នំនោះដែរ)
(អញ្ចឹងមានន័យថាពួកយើងត្រូវចូលទៅក្នុងព្រៃទាំងផ្សងព្រេងដើម្បីស្វែងរកល្អាងភ្នំព្រាយខ្លាទាំងគ្មានអ្នកណាម្នាក់ស្គាល់អញ្ចឹងរឺ?)
ឆានុននិយាយទាំងបាត់បង់ក្ដីសង្ឃឹមទៅវិញ
(តែវាជាវិធីតែមួយគត់ដែលយើងអាចជួយលោកវិឆ័យបាន)ពូម៉ាន់តប
(ណ្ហើយចុះលោកស្នងការយើងក៏គ្មានជំរើសផ្សេងដែរ មានតែសំរេចតាមហ្នឹងចុះ ពេលនេះយើងត្រឡប់ទៅវិញរងចាំបីថ្ងៃទៀត បានខ្លួនលោកវិឆ័យមកពេលណាចាំគិតបន្តទៀត)
ព្រមព្រាងគ្នាហើយលោកស្នងការ នាយរងនិងសែបយ៉តក៏លាពូម៉ាន់ពូមឿងត្រឡប់ទៅកាន់ទីបញ្ជាការដ្ឋានវិញ




Preview : Show thumbnail   Total Size : 1.80 GB 
Part1 One2up : Download File   Gdrive : Download File  Size : 550 MB
Part2 One2up : Download File   Gdrive : Download File  Size : 550 MB
Part3 One2up : Download File   Gdrive : Download File  Size : 550 MB
Part4 One2up : Download File   Gdrive : Download File  Size : 292 MB

Online Streaming  Openload : Play Video

No comments