រឿងរ៉ាវដ៏សែនអាថ៌កំបាំងជាច្រើនដែលមិនគួរឲ្យជឿនៃអារ្យធម៌អេហ្ស៊ីបបុរាណ
រឿងរ៉ាវដ៏សែនអាថ៌កំបាំងជាច្រើនដែលមិនគួរឲ្យជឿនៃអារ្យធម៌អេហ្ស៊ីបបុរាណ!

នរណាមិនស្គាល់ពីភាពល្បីល្បាញរបស់អារ្យធម៏អេហ្ស៊ីប ហើយនរណាមិនស្គាល់ពីកិត្យានុភាពរបស់ស្ដេចផារ៉ាអុង។ ប៉ុន្តែតើអ្នកដឹងអ្វីខ្លះអំពីអារ្យធម៏អេស៊ីបពីបុរាណ? ថ្ងៃនេះ Anarchak នឺងបង្ហាញនូវរបកគំហើញថ្មីនៃប្រវត្តិសាស្រ្តអារ្យធម៏អេស៊ីបពីបុរាណដែលមនុស្សភាគតិចណាស់បានដឹងអំពីវា។
សន្ធិសញ្ញាសន្តិភាពដំបូងបំផុតដែរត្រូវបានគេកត់ត្រាគឺរកឃើញនៅអេហ្ស៊ីប

អស់រយៈពេលជាងពីរសតវត្សរ៍ ជនជាតិអេស៊ីបបានធ្វើសឹកសង្គ្រាមជាមួយចក្រភពហ៊ីតធីត ដើម្បីគ្រប់គ្រងតំបន់មួយនៅតំបន់ស៊ីរីនាពេលបច្ចុប្បន្ន។ តែបន្ទាប់មកដោយសារតែ ទាំងអេស៊ីប និងជនជាតិហ៊ីតធីតត្រូវប្រឈមនឹងការគំរាមកំហែងពីប្រជាជាតិផ្សេងទៀតនៅក្នុងឆ្នាំ ១២៥៩ មុនគ.ស.។ ស្ដេចRamses II នៃអេហ្ស៊ីបបុរាណ និងស្ដេច Hattusili III នៃចក្រភពហ៊ីតធីត ក៏បានសំរាចចិត្តចរចារសន្ធិសញ្ញាសន្តិភាពមួយដែលជាកិច្ចព្រមព្រៀងបញ្ចប់ការប៉ះទង្គិចរវាងប្រទេសទាំងពីរ ហើយក៏បានភា្ជប់ទំនាក់ទំនងរវាងប្រទេស និងប្រទេសថានឹងជួយគ្នាទៅវិញទៅមកក្នុងករណីមានការលុកលុយពីភាគីទីបី។ សន្ធិសញ្ញាអេហ្ស៊ីប និងហ៊ីតតធីស៍ត្រូវបានគេទទួលស្គាល់ថាជាកិច្ចព្រមព្រៀងសន្តិភាពដំបូងបំផុតដែលបានកត់ត្រា ហើយសំនេរកំណត់ត្រានេះត្រូវបានគេចំលងទុក ហើយដាក់នៅលើច្រកចូលនៃអង្គក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសព្វថ្ងៃនេះ។
សិទ្ធិសេរីភាពត្រូវបានគេផ្ដល់ឲ្យស្ត្រីអេហ្ស៊ីបខ្លាំងស្មើរ នឹងបុរសដែរ

នៅក្នុងអរិយធម៌បុរាណ ស្រ្តីស្ទើតែទាំងអស់ត្រូវបានគេឲ្យតំលៃទាបជាងបុរស ហើយការរស់នៅ និងសិទ្ធិសេរីភាពជាធម្មតាក៏ត្រូវបានត្រួតត្រាដោយបុរសផងដែរ។ ប៉ុន្តែបើយើងក្រលែងមកមើលស្រ្តីនៅអេហ្ស៊ីបវិញ សិទ្ធិសេរីភាពរបស់ពួកគេត្រូវបានគេឲ្យតំលៃស្មើនិងបុរស ដែរនៅក្នុងប្រវតិ្តសាស្រ្តអេហ្ស៊ីបគេឃើញថា មានស្ដេចស្រីជាច្រើនបានឡើងក្ដោបក្ដាបនៅអេហ្ស៊ីប មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីជនជាតិអេហ្ស៊ីបមានសិទ្ធិក្នុងការទិញ ឬលក់ទ្រព្យសម្បត្តិ សិទ្ធិក្នុងការធ្វើកិច្ចសន្យាច្បាប់ សិទ្ធិក្នុងការមានការងារធ្វើដែលមានឋានៈស្មើនិងបុរសផងដែរ។ បន្ថែមពីនេះគេក៏ឃើញសិទ្ធិមួយទៀតដែរកំរនិងបានឃើញគឺនាសម័យបុរាណកាលគឺ សិទ្ធិក្នុងការលែងលះ និងរៀបការសារឡើងវិញដែលជាច្បាប់មូយដែលស្រ្តីអេហ្ស៊ីបក៏មានសិទ្ធិដែរ។
ទាសករមិនមែនជាអ្នកកសាងប្រាសាទពីរ៉ាមីតនោះទេ

យើងប្រហែលជាគិតថាប្រាសាទជាច្រើន ក៏ដូចជាប្រាសាទពីរ៉ាមីតផងដែរត្រូវបានកសាងដោយទាសករ តែការពិតគឺផ្ទុយស្រលះដោយសារតែ ភស្តុតាងដែលបានរកឃើញក្រោយមកបានបង្ហាញថា ប្រាសាទពីរ៉ាមីត ក៏ដូចជាផ្នូរដ៏ធំជាច្រើនៅអេហ្ស៊ីប មិនមែនត្រូវបានសាងសង់ឡើងដោយទាសករនោះទេ ប៉ុន្តែដោយកម្មករដែលត្រូវបានគេឲ្យប្រាក់ឈ្នួលទៅវិញទេ។
ការធ្វើកូដកម្មក៏ធ្លាប់បានធ្វើដោយកម្មករអេហ្ស៊ីបផងដែរ

ទោះបីជាប្រជាជនអេហ្ស៊ីបចាត់ទុក ស្ដេចផារ៉ាអុងជាព្រះរស់ក៏ដោយ ក៏ការតវ៉ាប្រឆាំងទៅនឹងការគ្រប់គ្រង់ត្រូវបានគេរកឃើញថាមាននូវសម័យនោះដែរ។ ឧទាហរណ៍មួយកាលពីសតវត្សទី១២ ក្នុងកំឡុងរជ្ជកាលនៃព្រះចៅផារ៉ាអុងរាមស៍ III គេឃើញមានការតវ៉ាប្រឆាំងនូវការមិនផ្ដល់នូវប្រាក់បៀវត្សគ្រប់គ្រាន់ បានធ្វើឡើងដោយកម្មករអេហ្ស៊ីប ហើយការប្រឆាំងតវ៉ានេះជាការធ្វើកូដកម្មដែលបានកត់ត្រាជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។
មិនមែនគ្រប់មនុស្សដែលស្លាប់នៅអេហ្ស៊ីបត្រូវបានគេបញ្ចោះធ្វើជាមាំុមី (Mummification) នោះទេ

សាកសពមាំុមី(Mummification)ដែលជាអារ្យធម៌មួយនៃការបញ្ចោះសាកសពនៅអេហ្ស៊ីប ត្រូវបានគេធ្វើឡើងដោយជឿថា ការរក្សាទម្រង់សាកសពបែបនេះនិងធ្វើឲ្យអ្នកដែលស្លាប់ហើយ អាចចាប់ជាតិសារឡើងវិញ។ ហើយទោះបីជាសាកសពមាំុមីត្រូវបានគេស្គាល់ពាសពេញពិភពលោកថាជាអារ្យធម៌មួយនៃការបញ្ចូសសាកសពរបស់អេហ្ស៊ីបក៏ដោយ ក៏មិនមែនរាល់មនុស្សដែលស្លាប់នៅអេហ្ស៊ីបត្រូវបានគេបញ្ចូស់ធ្វើជាមាំុមីនោះដែរ តែមានតែពួកអផិជនប៉ុណ្ណោះដែលសាកសពរបស់ពួកគេត្រូវបានញ្ចូសធ្វើជាមាំុមី។
ពិធីជួបជុំគ្នារវាងមនុស្សរស់ និងមនុស្សដែលស្លាប់ហើយ

នៅអេហ្ស៊ីមានពិធីជួបជុំគ្នាមួយដ៏ចំលែកដែលធ្វើឡើងរវាងមនុស្សរស់ និងមនុស្សដែលបានស្លាប់។ពិធីបុណ្យ‘feast of the valley’ ជាពិធីបុណ្យជួបជុំគ្នារវាងជីដូនជីតាជំនាន់មុនៗដែលបានស្លាប់ ជាមួយកូនចៅជំនាន់ក្រាយៗ។ តើការជួបជុំនេះធ្វើឡើងបានយ៉ាងដូចម្ដេច? ជាទូទៅពិធីបុណ្យ‘feast of the valley’ធ្វើឡើងនាពេលយប់ជ្រៅដែលគ្រួសារនិមួយៗ ជាមួយនិងកូនចៅជំនាន់ក្រាយជាច្រើននាំគ្នាទៅទីបញ្ចុះសពនៃបុព្វបុរសរបស់ពួកគេ ហើយប្រារព្ធពិធីជប់លៀងនៅទីនោះ ដែរពួកគេជឿថាវាជាការជួបជុំគ្នារវាងកូនចៅជំនាន់ក្រាយជាមួយបុរសរបស់ពួកគេ។
Post Comment
No comments
Post a Comment